Job: គណនេយ្យករ (Accountant) ចំនួន ១២នាក់

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក  គឺជាគ្រឹះស្ថានដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការ

ទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ​។ តបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជា គណនេយ្យករ (Accountant) ចំនួន ១២នាក់ សម្រាប់បម្រើការងារនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាសាខាដូចខាងក្រោម៖ -ការិយាល័យកណ្ដាល      -សាខាខណ្ឌជ្រោយចង្វា       -សាខាខណ្ឌច្បារអំពៅ      ​-សាខាចោមចៅ           -សាខាស្រុកស្ទឹងត្រង់  -សាខាស្រុកត្រាំខ្នា           -សាខាស្រុកឈូក  

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • ជួយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមប្រចាំខែ និងប្រចាំឆ្នាំ ។
  • រៀបចំរបាយការណ៍ប្រាក់ចំណេញប្រចាំថ្ងៃ និងរបាយការណ៍សមតុល្យសាច់ប្រាក់នៅក្នុងធនាគារដៃគូ ។
  • រៀបចំរបាយការណ៍សង្ខេបអំពីអតិថិជនជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ហើយវិភាគរបាយការណ៍ចំណាយ ។
  • ចុះបញ្ជីព័ត៌មានប្រតិបត្តិការអាជីវកម្មផ្អែកតាមឯកសារគាំទ្រ និងវិភាគព័ត៌មានហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ។
  • តាមដានគណនីប្រចាំថ្ងៃរបស់ស្ថាប័ន និងជូនដំណឹងទៅប្រធានផ្នែកដើម្បី​ស្នើកែតម្រូវ ។
  • តាមដានប្រតិបត្តិការគណនីអន្តរសាខា និងស្វែងយល់ពីការប្រើប្រាស់របស់ប្រព័ន្ធ FLEXCUBE ឲ្យបានច្បាស់លាស់ ។
  • ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី។

លក្ខខណ្ឌនៃការជ្រើសរើស

  • កម្រិតវប្បធម៌បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬជំនាញដែលពាក់ព័ន្ធ ។
  • មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ពាក់ព័ន្ធនឹងផ្នែកគណនេយ្យក្នុង     វិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ឬបទពិសោធន៍ផ្សេងដែលពាក់ព័ន្ធ ។
  • មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកំព្យូរទ័រ ( Office) ។
  • មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
  • អាចចុះបេសកកម្មទៅធ្វើការនៅតាមបណ្តាខេត្តបាន។

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ និងមានលក្ខខណ្ឌប្រគួតប្រជែង
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព(បុគ្គលិកនារី)
  • ប្រាក់រង្វាន់ប្រចាំខែ
  • ប្រាក់ឧបត្ថម្ភ(សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង
  • ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី​ និងបុណ្យភ្ជុំបិណ្ឌ
  • ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់

ឯកសារភ្ជាប់ និងការទំនាក់ទំនង

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖   សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ     សៀវភៅគ្រួសារ   ឬសៀវភៅស្នាក់នៅ   ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

 

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖  (855)​ 23​ 888 879 / 87 999 291  ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

 ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣១  ខែមករា ឆ្នាំ២០១៨  វេលាម៉ោង ៤: ៣០ល្ងាច

Title គណនេយ្យករ (Accountant) ចំនួន ១២នាក់ Categories Accounting/Finance
Location Kampot, Takeo, Kampongcham, Phnom Penh Start Date
Salary Closing Date Jan 31, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).