Job: គណនេយ្យករ (Accountant)

ដំណឹងជ្រើសរើសបុគ្គលិក

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជឈានមុខ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង គណនេយ្យករ (Accountant) ចំនួនជ្រើសរើស ០៤
រាយការណ៍ជូន នាយកសាខា ឈប់ទទួលពាក្យ ថ្ងៃទី ២៦ ខែ មេសា  ឆ្នាំ ២០១៩
ទីតាំងការងារ -​ សាខាស្រុកភ្នំស្រួចឃុំគិរីវន្ត​ (០១)         – សាខាស្រុកស្អាងឃុំស្វាយរលំ ​(០១)

សាខាស្រុកសំរោងឃុំសំរោង​ (០១)     – សាខាស្រុកក្រគរឃុំឈើតុំ (០១)

 
តួនាទី និងការទទួលខុសត្រូវសំខាន់ៗ លក្ខខណ្ឌត្រូវការ
–  ធ្វើធ្វើប្រតិបត្តិការប្រព័ន្ធ​ Flexcube ដែលរួមមាន ការងារគណនេយ្យ និងគ្រប់គ្រង​​​ព័ត៌មានរបស់ការិយាល័យសាខា។

–  ​រក្សាទិន្នន័យ និង កត់ត្រារាល់ប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធ Flexcube ។

–  ត្រួតពិនិត្យលើរាល់ឯកសារកម្ចី ផ្តល់ព័ត៌មាន និងបញ្ចូលទិន្នន័យទៅក្នុង ប្រព័ន្ធ Flexcube។

–  ត្រួតពិនិត្យសមតុល្យសាច់ប្រាក់ក្នុងបញ្ជី និងរាប់សាច់ប្រាក់ជាប្រចាំថ្ងៃ។

–  សម្របសម្រួលប្រតិបត្តិការដកប្រាក់ ដាក់ប្រាក់ និងរៀបចំតារាងផ្ទៀងផ្ទាត់ ប្រចាំខែ។

–   ត្រួតពិនិត្យចំណូលចំណាយប្រចាំថ្ងៃមុនចុះបញ្ជី និងរក្សាទុកឯកសារយោង ផ្សេងៗ និងធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង។

–  ធ្វើកិច្ចការផ្សេងៗទៀតតាមការចាត់ណែនាំរបស់គណៈគ្រប់គ្រង។

–  បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រង​ពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមាន​តម្លៃស្មើ។

–  មានអត្តចរិកល្អ   មានភាពស្មោះត្រង់  ម៉ឺងម៉ាត់សុភាព រាបសារ​ និងមានឆន្ទៈក្នុងការធ្វើការងារ។

–  មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office

(Word & Excel) Internet & Email ។

 

អត្ថប្រយោជន៍ៈ

បេក្ខជនដែលជោគជ័យ នឹងទទួលបានៈ

8 ប្រាក់ខែប្រកួតប្រជែង

8 ការតំឡើងប្រាក់ខែប្រចាំឆ្នាំ

8 ការអភិវឌ្ឍន៍អាជីពការងារ

8  ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ

8 ប្រាក់ឧបត្ថម្ភឯកសណ្ឋាន

8 ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ

8 ប្រាក់រង្វាន់ប្រចាំឆ្នាំ

8 ការធានារ៉ាប់រង(សុខភាពនិងគ្រោះថ្នាក់)

8  អត្ថប្រយោជន៍ផ្សេងៗ

8 ប្រាក់ខែទី១៣

8 ប្រាក់សោធនិវត្តន៍

 

របៀបដាក់ពាក្យៈ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យស្នើសុំបម្រើការងារមក ការិយាល័យកណ្តាល ហត្ថាកសិករ ដែលមានអាសយដ្ឋានផ្ទះ​លេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមបណ្តាលការិយាល័យសាខាណាមួយដែលជិតបំផុត ឬតាមរយៈ

អ៊ីម៉ែល: job@hkl.com.kh ហ្វេសប៊ុក: HatthaKaksekarLimitedKH ទូរស័ព្ទ: ០៩៣ ៤០៥ ០០០/០៨៦ ៣៥៤ ៣៥៤

ពាក្យស្នើសុំបម្រើការងារ ត្រូវមានសំណុំឯកសារសំខាន់ៗដូចខាងក្រោមៈ

8 ប្រវត្តិរូបសង្ខេប (CV)      8 ពាក្យសុំបម្រើការងារ ហត្ថាកសិករ/Cover Letter                   8 អត្តសញ្ញាណប័ណ្ណ និង សំបុត្រកំណើត

កំណត់សម្គាល់ៈ

@ ពាក្យសុំបម្រើការងារ ហត្ថាកសិករ គឺចែកជូនដោយឥតគិតថ្លៃនៅគ្រប់ការិយាល័យហត្ថាកសិករ ឬក្នុងគេហទំព័រ www.hkl.com.kh ។

@ មានតែបេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងតែប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីចូលរួមការសម្ភាសន៍ ។

Title គណនេយ្យករ (Accountant) Categories Banking/Insurance
Location Many Provinces Start Date
Salary Closing Date Apr 30, 2019
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).