Job: នាយកសាខា (Branch Manager) ចំនួន០១នាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថាន​ត្រូវការជ្រើសរើស នាយកសាខា (Branch Manager) ចំនួន០១នាក់ សម្រាប់បម្រើការងារនៅ សាខាខេត្តព្រះវិហារ។

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • ទទួលខុសត្រូវក្នុងការធ្វើផែនការ រៀបចំចាត់ចែង ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារក្នុងសាខាសាមីទាំងមូល ។
  • រៀបចំផែនការ យុទ្ធសាស្រ្ត ចាត់តាំង និងដឹកនាំការងារក្នុងសាខារួមមាន៖ កិច្ចការគ្រប់គ្រងផែនការ កិច្ចការទីផ្សារ កិច្ចការឥណទាន កិច្ចការគ្រប់គ្រងសាច់ប្រាក់ កិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ កិច្ចការរដ្ឋបាល និងកិច្ចការច្បាប់នានា ប្រកបដោយប្រសិទ្ធិភាព ។
  • ចូលរួមក្នុងការជ្រើសរើសធនធានមនុស្ស ដោយធ្វើការចុះតាមដានសវតា និងសម្រង់ព័ត៌មានដល់លំនៅឋាននៅក្នុងតំបន់ប្រតិបត្តិការដែលសាខាតាំងនៅ ។
  • បញ្ចេញឥណទានឲ្យបានត្រឹមត្រូវតាមគោលការណ៍ និងគ្រប់គ្រងនូវចំនួនអតិថិជន បរិមាណបញ្ចេញឥណទានសមតុល្យឥណទានសរុបតាមផែនការដែលថ្នាក់មានសម្ថកិច្ចតម្រូវឲ្យ ។
  • សម្របសម្រួលរាល់កិច្ចការទាំងឡាយទាក់ទងនឹងកិច្ចការសវនកម្មផ្ទៃក្នុងរបស់សាខា ឲ្យមានដំណើការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
  • ធ្វើការងារតាមតម្រូវការរបស់ថ្នាក់ដឹកនាំ ។

 

លក្ខខណ្ឌនៃការជ្រើសរើស

  • សញ្ញាបត្របរិញ្ញាបត្រផ្នែកធនាគារ គណនេយ្យ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ។
  • មានបទពិសោធន៍យ៉ាងតិច ០៣ឆ្នាំ ពាក់ព័ន្ធនឹងវិស័យធនាគារ ។
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ​ ។
  • មានជំនាញក្នុងការវិភាគ និងដោះស្រាយបញ្ហាបានល្អ ។
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ ( Office, Email, PowerPoint, Outlook) ។
  • មានលក្ខណសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ ឆន្ទៈ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ។
  • មានសម្ថភាពក្នុងការគ្រប់គ្រងការងាចម្រុះ ។

 

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ
  • ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
  • ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង
  • ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ
  • ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់

 

ឯកសារភ្ជាប់ និងការទំនាក់ទំនង

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖  សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ    សៀវភៅគ្រួសារ   ឬសៀវភៅស្នាក់នៅ  ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖  (855)​ 23​ 888 879 / 87 999 291  ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧  វេលាម៉ោង ៤: ៣០ល្ងាច                                                                                

                                                                                                                                              សូមអរគុណ!!!

 

Title នាយកសាខា (Branch Manager) ចំនួន០១នាក់ Categories Banking/Insurance
Location សាខាខេត្តព្រះវិហារ Start Date
Salary Closing Date Dec 15, 2017
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).