Job: ប្រធានមន្រ្តីឥណទាន (Chief Credit Officer) ចំនួន ០៨នាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស ប្រធានមន្រ្តីឥណទាន (Chief Credit Officer) ចំនួន ០៨នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាសាខាដូចខាងក្រោម៖
-សាខាខណ្ឌជ្រោយចង្វា -សាខាខណ្ឌច្បារអំពៅ -សាខាចោមចៅ -សាខាស្រុកស្ទឹងត្រង់ -សាខាស្រុកត្រាំខ្នា
-សាខាស្រុកឈូក -សាខាខេត្តបន្ទាយមានជ័យ -សាខាក្រុងប៉ោយប៉ែត។

តួនាទី និងភារកិច្ចទទួលខុសត្រូវ
– សិក្សា និងអនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធីនិងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់ ។
– អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឲ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន ៖ ការចុះផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូលឥណទាន និងការដោះស្រាយបំណុល ។
– ទំនាក់ទំនងល្អជាមួយបុគ្គលិក មហានគរ អតិថិជន និងអាជ្ញាធរមូលដ្នាន ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះវប្បធម៌ល្អប្រពៃរបស់គ្រឹះស្ថាន ។
– ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។

លក្ខខណ្ឌនៃការជ្រើសរើស
– កម្រិតវប្បធម៌បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជានិសិ្សត សាកលវិទ្យាល័យ ឡើងទៅ ។
– មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
– ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
– អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office) ។
– មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
– មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
– អាចធ្វើការនៅតាមបណ្តាខេត្តបាន ។

អត្ថប្រយោជន៍ទទួលបាន
– ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ
– ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម
– ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
– ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង
– ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ
– ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់
– ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម

ឯកសារភ្ជាប់ និងការទំនាក់ទំនង
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ ។

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទំនាក់ទំនងព័ត៌មាន ៖ (855) 23 888 879 / 87 999 291 ឬ E-mail: recruitment@mohanokor.com
គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook): www.facebook.com / Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៤: ៣០ល្ងាច ៕

Title ប្រធានមន្រ្តីឥណទាន (Chief Credit Officer) ចំនួន ០៨នាក់ Categories Accounting/Finance
Location Kompongpot, Banteymeanchey Start Date
Salary Closing Date Jan 31, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).