Job: មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ​ (Operational Risk Officer) ចំនួន០២នាក់

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ​។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ​ (Operational Risk Officer) ចំនួន០២នាក់ សម្រាប់បម្រើការងារនៅការិយាល័យកណ្ដាល ។

តួនាទី និងភារកិច្ចទទួលខុសត្រូវ លក្ខខណ្ឌនៃការជ្រើសរើស
 

–    រៀបចំការអនុវត្តទៅលើការងារគ្រប់គ្រងហានិភ័យ ។

–    រៀបចំផ្តល់វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ និងនីតិវិធីត្រួតពិនិត្យ
ផ្ទៃក្នុងទៅគ្រប់បុគ្គលិក ។

–    សហការជាមួយ គ្រប់នាយកដ្ឋានក្នុងការអនុវត្តការងារគ្រប់គ្រង

ហានិភ័យ ។

–    ចូលរួមគាំទ្រ ការវាយតម្លៃលើហានិភ័យសម្រាប់គ្រប់ផលិតផល សេវាកម្មរបស់គ្រឹះស្ថានទាំងផលិតផលចាស់​ និងផលិតផលថ្មី ។

–    ធ្វើការកំណត់ឲ្យឃើញនូវផ្នែករាំងស្ទះក្នុងដំណើរការអាជីវកម្ម ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មអាចដំណើរការបានយ៉ាងឆាប់រហ័ស ។

–    ជំនួយនៅក្នុងការរៀបចំ និងអភិវឌ្ឍគោលការណ៍​នីតិវិធីត្រួតពិនិត្យផ្ទៃក្នុង​សម្រាប់គ្រឹះស្ថាន ។

–    បំពេញការងារ និងគាំទ្រក្នុងការត្រួតពិនិត្យដោយឯករាជ្យ។

–    កិច្ចការផ្សេងៗដែលតម្រូវដោយនាយកនាយកដ្ឋាន​សាមី ។

 

–    កម្រិតបរិញ្ញាប័ត្រជំនាញ គណនេយ្យហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ ឬជំនាញពាក់ព័ន្ធផ្សេងទៀត ។

–    អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង ទាំងនិយាយ និង

សរសេរ ។

–    មានបទពិសោធន៍យ៉ាងតិច០២​ឆ្នាំឡើងទៅ ។

–    មានគំនិតឆ្នៃប្រឌិតខ្ពស់ មានជំនាញ និងមានការវិភាគស៊ីជម្រៅ ។

–    មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Excel Powerpoint, Email ។

–    មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដ

–    មាន​លក្ខណៈ​សម្បត្តិ​សមរម្យ ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ និងមានភាព  រួសរាយ ស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។

–    អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន ។

 

 

អត្ថប្រយោជន៍ទទួលបាន
 

–    ប្រាក់បៀវត្សសមរម្យ និងមានលក្ខខណ្ឌប្រគួតប្រជែង

–    ប្រាក់ឧបត្ថម្ភមុខតំណែង និង ប្រាក់ឧបត្ថម្ភតំបន់

–    ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់

–    ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ

 

 

–     ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)

–     ប្រាក់ឧបត្ថម្ភការសិក្សា និងបណ្តុះបណ្តាលជំនាញការងារបន្ថែម

–     ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម

ឯកសារភ្ជាប់ និងការទំនាក់ទំនង

 

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ 

ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

 

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖  (855)​ 23​ 888 879 / 87 999 291  ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook) www.facebook.com/Mohanokor

 

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៨ ខែកុម្ភៈ  ឆ្នាំ២០១៨  វេលាម៉ោង ៤: ៣០ល្ងាច

 

 

 

សូមអរគុណ!!!

 

 

 

 

 

Title មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ​ (Operational Risk Officer) ចំនួន០២នាក់ Categories Others
Location Phnom Penh Start Date
Salary Closing Date Feb 28, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).