Job: មន្ត្រីសវនកម្ម ( Audit Officer) ចំនួន ០២នាក់

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថាន​ត្រូវការជ្រើសរើស មន្ត្រីសវនកម្ម ( Audit Officer) ចំនួន ០២នាក់ សម្រាប់បម្រើការងារនៅ ការិយាល័យកណ្ដាល​ ។

 

តួនាទី និងភារកិច្ចទទួលខុសត្រូវ លក្ខខណ្ឌនៃការជ្រើសរើស
–    ធ្វើសវនកម្ម លើគោលការណ៍ នីតិវិធី ផលិតផល និងសេវាកម្មរបស់គ្រឹះស្ថាន រួមមាន៖ ការបម្រើសេវាកម្ម ការរៀបចំ និងទុកដាក់ឯកសារ ប្រតិបត្តិការ និងការកត់ត្រាទិន្នន័យទៅក្នុងប្រព័ន្ធ និងការគ្រប់គ្រងលើផលិតផល ។​

–    ធ្វើសវនកម្ម លើការគ្រប់គ្រងសាច់បា្រក់

–    ធ្វើសវនកម្មលើការងារគណនេយ្យ និង​ ការងារឥណទាន ។

–    ធ្វើសវនកម្មលើកិច្ចការធនធានមនុស្ស

–    តាមដាន ធានារកឲ្យឃើញនូវភាពខ្វះចន្លោះនៃការអនុវត្តន៍ នៃគោលការណ៍ នីតិវិធី បទបញ្ជា សេចក្តីណែនាំនានា… របស់គ្រឹះស្ថាន ដែលបានដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។

–    តាមដាន និងត្រួតពិនិត្យទាំងបរិមាណ-គុណភាពគ្រប់ផលិតផល-សេវាកម្ម

–    ធ្វើរបាយការណ៍ស្តីពីរបកគំហើញសវនកម្មជូនអ្នកគ្រប់គ្រងឲ្យបានទាន់ពេល ព្រមទាំងរក្សាទុក​ដាក់នូវរាល់ឯកសារ ភស្តុតាង និងឯកសារពាក់ព័ន្ធដទៃទៀតឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ៕

 

–    កំរិតបរិញ្ញាប័ត្រជំនាញគណនេយ្យហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញពាក់ព័ន្ធផ្សេងទៀត

–    អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង ទាំងនិយាយ និង

សរសេរ ។

–   យ៉ាងតិចមានបទពិសោធន៍ ១ឆ្នាំទាក់ទងនិងការត្រួតពិនិត្យ(សវនកម្ម។

–    មានគំនិតឆ្នៃប្រឌិតខ្ពស់ និងមានការអភិវឌ្ឍន៍ថ្មីៗ ។

–    មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Excel Powerpoint, Email ។

–   មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដ

–    មាន​លក្ខណៈ​សម្បត្តិ​សមរម្យ ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ និងមានភាព  រួសរាយ ស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។

–    អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន ៕

 

អត្ថប្រយោជន៍ទទួលបាន
–    ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ

–    ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម

–    ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)

–    ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង

–     ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ

–     ផ្តល់កន្លែងស្នាក់នៅឲ្យបុគ្គលិកបម្រើការងារតាមបណ្តាខេត្តនានា

–     ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់

–     ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម

ឯកសារភ្ជាប់ និងការទំនាក់ទំនង

 

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖   សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ    សៀវភៅគ្រួសារ   ឬសៀវភៅ   ស្នាក់នៅ  ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

 

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖  (855)​ 23​ 888 879 / 87 999 291  ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

 

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣០  ខែកញ្ញា  ឆ្នាំ២០១៧  វេលាម៉ោង ៤: ៣០ល្ងាច

 

                                                                                                សូមអរគុណ!!!

Title មន្ត្រីសវនកម្ម ( Audit Officer) ចំនួន ០២នាក់ Categories Accounting/Finance
Location Phnom Penh Start Date
Salary Closing Date Sep 30, 2017
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).