Job: មន្ត្រីឥណទាន (Credit Officer) ចំនួន ៧០នាក់

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថាន​ត្រូវការជ្រើសរើស មន្ត្រីឥណទាន (Credit Officer) ចំនួន ៧០នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាសាខាថ្មីដូចខាងក្រោម៖

-សាខាខណ្ឌជ្រោយចង្វា     -សាខាខណ្ឌច្បារអំពៅ     -សាខាចោមចៅ     -សាខាស្រុកស្ទឹងត្រង់     -សាខាស្រុកត្រាំខ្នា        -សាខាស្រុកឈូក ។

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • សិក្សា និង អនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់ ។
  • អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន ៖ ការចុះផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូលឥណទាន និងការដោះស្រាយបំណុល ។
  • ទំនាក់ទំនងល្អជាមួយបុគ្គលិក មហានគរ អតិថិជន និងអាជ្ញាធរមូលដ្នាន ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះវប្បធម៌ល្អប្រពៃរបស់គ្រឹះស្ថាន ។
  • ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។

លក្ខខណ្ឌនៃការជ្រើសរើស

  • កម្រិតវប្បធម៌ ជានិសិ្សត សាកលវិទ្យាល័យ ចាប់ពីឆ្នាំទី០៣ឡើងទៅ ។
  • មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ ( Office) ។
  • មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
  • អាចធ្វើការនៅតាមបណ្តាខេត្តបាន ។

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ
  • ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម
  • ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)
  • ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង
  • ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ
  • ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់
  • ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម

ឯកសារភ្ជាប់ និងការទំនាក់ទំនង

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ    សៀវភៅគ្រួសារ  ឬសៀវភៅស្នាក់នៅ 

ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

 

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖  (855)​ 23​ 888 879 / 87 999 291  ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី៣១  ខែមករា ឆ្នាំ២០១៨  វេលាម៉ោង ៤: ៣០ល្ងាច

Title មន្ត្រីឥណទាន (Credit Officer) ចំនួន ៧០នាក់ Categories Accounting/Finance
Location Kompot, Kompongcham Start Date
Salary Closing Date Jan 31, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).