Job: ហេរញ្ញិក (​Teller) ចំនួន ៣០នាក់

ដំណឹងជ្រើសរើសបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថាន​ត្រូវការជ្រើសរើស  ហេរញ្ញិក (Teller) ចំនួន  ៣០នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាសាខាថ្មីដូចខាងក្រោម៖ -សាខាខណ្ឌជ្រោយចង្វា

-សាខាខណ្ឌច្បារអំពៅ      -សាខាចោមចៅ      -សាខាស្រុកស្ទឹងត្រង់      -សាខាស្រុកត្រាំខ្នា     -សាខាស្រុកឈូក ។

 

តួនាទី និងភារកិច្ចទទួលខុសត្រូវ

 

លក្ខខណ្ឌនៃការជ្រើសរើស

 

–    សិក្សា និងអនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់ ។

–    អនុវត្តកិច្ចការបញ្ចេញ និងទទួលសាច់ប្រាក់ពីអតិថិជន ក្នុងតំបន់ប្រតិបត្តិការដែលខ្លួនទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព ។

–    រៀបចំគ្រប់គ្រងសាច់ប្រាក់ បិទបញ្ជីសាច់ប្រាក់ ដោយធ្វើការប្រៀបធៀបសាច់ប្រាក់ ជាក់ស្តែង ធៀបជាមួយនឹងបញ្ជីឲ្យបាន ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា  ។

–    ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់អ្នកគ្រប់គ្រង ។

 

 

–     កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ឡើងទៅ

–     ជានីតិជន ដែលមានសញ្ជាតិខ្មែរ

–     មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៣០ឆ្នាំ

–     អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office)

–     មានលក្ខណសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ មានភាពរួសរាយរាក់ទាក់ និងមានឥរិយាបថចេះបម្រើអតិថិជន

–     មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។

 

អត្ថប្រយោជន៍ទទួលបាន

 

–    ប្រាក់បៀវត្សសមរម្យ និងប្រាក់លើកទឹកចិត្តប្រចាំខែ

–    ប្រាក់ឧបត្ថម្ភការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម

–    ប្រាក់ឧបត្ថម្ភលំហែមាតុភាព (បុគ្គលិកនារី)

–    ប្រាក់ឧបត្ថម្ភតំបន់ (សម្រាប់សាខាឆ្ងាយ) និងប្រាក់ឧបត្ថម្ភមុខតំណែង

 

–     ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ

–     ប្រាក់ឧបត្ថម្ភសម្លៀកបំពាក់

–     ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម

 

ឯកសារភ្ជាប់ និងការទំនាក់ទំនង

 

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ  នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ       មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖  សញ្ញាបត្រ    អត្ត​​សញ្ញាណ​​​ប័ណ្ណ    សៀវភៅគ្រួសារ   ឬសៀវភៅស្នាក់នៅ  ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

 

ការិយាល័យកណ្តាល ៖  អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖ (855)​ 23​ 888 879 / 87 999 291 ឬ  E-mail: recruitment@mohanokor.com

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

 

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៨  ខែកុម្ភៈ  ឆ្នាំ២០១៨  វេលាម៉ោង ៤: ៣០ល្ងាច

 

 

 

 

សូមអរគុណ!!!

 

 

Title ហេរញ្ញិក (​Teller) ចំនួន ៣០នាក់ Categories Accounting/Finance
Location សាខាខណ្ឌច្បារអំពៅ -សាខាចោមចៅ -សាខាស្រុកស្ទឹងត្រង់ -សាខាស្រុកត្រាំខ្នា -សាខាស្រុកឈូក Start Date
Salary Closing Date Feb 28, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).