Job: អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាអង្គការមិនមែនរដ្ឋាភិបាលមិនរកកម្រៃ មិនធ្វើនយោបាយ ហើយបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងការិយា​ល័យចំនួន១៣ផ្សេងទៀតនៅតាមបណ្តាខេត្ត ដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការពារ ប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

បច្ចុប្បន្ន អង្គការលីកាដូត្រូវការជ្រើសរើសបុគ្គលិកចំនួន៤នាក់ ដែលមានសមត្ថភាពដើម្បីបំពេញការងារ ក្នុងមុខតំណែងជា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រចាំការិយាល័យអង្គការលីកាដូខេត្ត ព្រះសីហនុ ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ ។ បុគ្គលិក​ដែលបានជ្រើសរើសនេះមានកាតព្វកិច្ច និងការទទួល​ខុសត្រូវដូចខាងក្រោម ។

 

កាតព្វកិច្ច និងការទទួលខុសត្រូវៈ

  • ចុះស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស
  • រៀបចំសំនុំរឿងករណីរំលោភសិទ្ធិមនុស្ស និងធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ
  • តាមដានរាល់អន្តរាគមន៍ជាមួយស្ថាប័នមានសមត្ថកិច្ច និងពាក់ព័ន្ធ
  • ចុះសង្កេតការណ៍ព្រឹត្តការណ៏ផ្សេងៗដែលកើតមានដូចជា កូដកម្ម បាតុកម្ម
  • ចូលរួមប្រជុំ និងចុះស៊ើបអង្កេតជាមួយអង្គការ និងក្រុមចំរុះផ្សេងៗ
  • ផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់អតិថិជន
  • ព្រាងលិខិតអន្តរាគមន៍ជាភាសាខ្មែរ
  • ពិនិត្យស្ថានភាពជនរងគ្រោះដើម្បីស្វែងរកជំនួយឧបត្ថម្ភ
  • បំពេញកិច្ចការរដ្ឋបាលទូទៅ

គុណសម្បត្តិៈ

  • ពលរដ្ឋខ្មែរ
  • មានចំណេះដឹងទូទៅទូលំទូលាយផ្នែកសិទ្ធិមនុស្ស
  • បទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាល
  • មានចំណេះដឹងកុំព្យួទ័រ Microsoft word, excel
  • ជំនាញផ្នែកស្រាវជ្រាវ ផ្នែករៀបរៀងឯកសារ និងធ្វើការវិភាគ
  • ចេះនិយាយ-សរសេរភាសាអង់គ្លេសបានល្អ
  • អាចធ្វើការបាន ដោយមិនចាំបាច់មានការគ្រប់គ្រងច្រើនពីថ្នាក់លើ
  • អាចធ្វើការទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយអង្គការជាតិ-អន្តរជាតិប្រព័ន្ធផ្សព្វផ្សាយ និងតំណាង រដ្ឋាភិបាល
  • មានអត្តចរិកសុភាពរាបសារ ស្មោះត្រង់ មានឆន្ទៈ និងឧស្សាហ៍លើការងារ
  • បរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល

បេក្ខនារី-ជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូប ឈ្មោះអ្នកធានា២នាក់ និងលិខិតចំណាប់អារម្មណ៍ មកអង្គការលីកាដូតាមអាសយដ្ឋានផ្ទះលេខ១៦ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ខចំការមន ឬតាមអ៊ីម៉ែល​ cr2@licadho-cambodia.org សូមកុំផ្ញើឯកសារទាំងនេះតាមម៉ាស៊ីនទូរសារ ឬហៅតាមទូរស័ព្ទ​។

† ផុតកំណត់ទទួលពាក្យ                    ³ ១៦ កុម្ភៈ ២០១៨

† បិទបញ្ជីចំរាញ់បេក្ខភាព             ³ ២០ កុម្ភៈ ២០១៨

† កាលបរិច្ឆេទនៃការសំភាសន៍  ³ ២៣-២៨ កុម្ភៈ ២០១៨

 បញ្ជាក់ៈ

  • បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ
  • ការដាក់ពាក្យនេះពុំមានបង់ថ្លៃឡើយ
  • ឯកសាររបស់លោកអ្នកនឹងមិនប្រគល់ជូនវិញទេ
Title អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Categories Others
Location ព្រះសីហនុ ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ Start Date
Salary Closing Date Feb 21, 2018
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).