Job: អ្នកសំអាត(សាខា)

ដំណឹងជ្រើសរើសបុគ្គលិក

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង អ្នកសំអាត(សាខា) ចំនួនជ្រើសរើស ០២
រាយការណ៍ជូន នាយកសាខា ឈប់ទទួលពាក្យ ថ្ងៃទី ២៦ ខែ មេសា  ឆ្នាំ ២០១៩
ទីតាំងការងារ -​ សាខាស្រុកក្រឡាញ់ឃុំក្រឡាញ់ (០១នាក់) ; សាខាស្រុកកៀនស្វាយឃុំសំរោងធំ (០១នាក់)
 
តួនាទី និងការទទួលខុសត្រូវសំខាន់ៗ លក្ខខណ្ឌត្រូវការ
–   ​បោសសំអាតនិងរៀបចំការិយាល័យអោយបានស្អាតនិងមានរបៀបរៀបរយ។

–   ផ្គត់ផ្គង់ភេសជ្ជៈ និងសំភារៈអនាម័យអោយទាន់ពេលវេលា។

–   បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

– សញ្ញាប័ត្របឋមភូមិឡើងទៅ។

– ធ្លាប់មានបទពិសោធន៏ការងារដែលពាក់ព័ន្ធត្រូវបានលើកទឹកចិត្ត ។

– ជាមនុស្សស្មោះត្រង់ លះបង់ខ្ពស់ ព្យាយាមអំណត់ក្នុង ការងារ និងសុភាពរាបសារ តែម៉ឹងម៉ាត់។

– បេក្ខជន-បេក្ខនារីដែលមានលំនៅដ្ឋានអចិន្ត្រៃយ៏ នៅក្នុងខេត្ត ឬជិតខេត្ដ ត្រូវបានផ្តល់អាទិភាព។

អត្ថប្រយោជន៍ៈ

បេក្ខជនដែលជោគជ័យ នឹងទទួលបានៈ

8 ប្រាក់ខែប្រកួតប្រជែង

8 ការតំឡើងប្រាក់ខែប្រចាំឆ្នាំ

8 ការអភិវឌ្ឍន៍អាជីពការងារ

8  ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ

8 ប្រាក់ឧបត្ថម្ភឯកសណ្ឋាន

8 ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ

8 ប្រាក់រង្វាន់ប្រចាំឆ្នាំ

8 ការធានារ៉ាប់រង(សុខភាពនិងគ្រោះថ្នាក់)

8  អត្ថប្រយោជន៍ផ្សេងៗ

8 ប្រាក់ខែទី១៣

8 ប្រាក់សោធនិវត្តន៍

 

របៀបដាក់ពាក្យៈ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យស្នើសុំបម្រើការងារមក ការិយាល័យកណ្តាល ហត្ថាកសិករ ដែលមានអាសយដ្ឋានផ្ទះ​លេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមបណ្តាលការិយាល័យសាខាណាមួយដែលជិតបំផុត ឬតាមរយៈ

អ៊ីម៉ែល: job@hkl.com.kh ហ្វេសប៊ុក: HatthaKaksekarLimitedKH ទូរស័ព្ទ: ០៩៣ ៤០៥ ០០០/០៨៦ ៣៥៤ ៣៥៤

ពាក្យស្នើសុំបម្រើការងារ ត្រូវមានសំណុំឯកសារសំខាន់ៗដូចខាងក្រោមៈ

8 ប្រវត្តិរូបសង្ខេប (CV)      8 ពាក្យសុំបម្រើការងារ ហត្ថាកសិករ/Cover Letter                   8 អត្តសញ្ញាណប័ណ្ណ និង សំបុត្រកំណើត

កំណត់សម្គាល់ៈ

@ ពាក្យសុំបម្រើការងារ ហត្ថាកសិករ គឺចែកជូនដោយឥតគិតថ្លៃនៅគ្រប់ការិយាល័យហត្ថាកសិករ ឬក្នុងគេហទំព័រ www.hkl.com.kh ។

@ មានតែបេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងតែប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីចូលរួមការសម្ភាសន៍ ។

Title អ្នកសំអាត(សាខា) Categories Banking/Insurance
Location Many Provinces Start Date
Salary Closing Date Apr 30, 2019
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).