Job: អ្នកស្ម័គ្រចិត្តសម្របសម្រួលការអភិវឌ្ឍន៍បុគ្គលិក

ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង អ្នកស្ម័គ្រចិត្តសម្របសម្រួលការអភិវឌ្ឍន៍បុគ្គលិក ចំនួនជ្រើសរើស ០១ នាក់
រាយការណ៍ជូន នាយកដ្ឋានសិក្សាធិការនិង អភិវឌ្ឍន៍បុគ្គលិក ឈប់ទទួលពាក្យ  ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩
ទីតាំងការងារ ការិយាល័យ កណ្តាល
 
តួនាទី និងការទទួលខុសត្រូវសំខាន់ៗ លក្ខខណ្ឌត្រូវការ
–      សម្របសម្រួលផ្គត់ផ្គង់ឯកសារមេរៀន និងសម្ភារៈឧបទេសផ្សេងៗក្នុងកម្មវិធីបណ្ដុះបណ្ដាលខាងក្នុង។

–      សម្របសម្រួលរៀបចំសៀវភៅក្នុងបណ្ណាល័យ និងរៀបចំបន្ទប់សិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។

–      ធ្វើទំនាក់ទំនង និងអញ្ជើញសិក្ខាកាម ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល។

–      សម្របសម្រួលកម្មវិធីនិស្សិតចុះកម្មសិក្សាដោយត្រួតពិនិត្យរាល់ឯកសារនិស្សិតកម្មសិក្សា មុនពេលដំណើរការឲចុះកម្មសិក្សាដោយមានការចង្អុលបង្ហាញពីអ្នកគ្រប់គ្រង។

–      រៀបចំឯកសារបុគ្គលិកតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

–      សម្របសម្រួលកិច្ចការរដ្ឋបាលផ្សេងៗទៀតក្នុងនាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិកតាមការចាត់តាំងពីអ្នកគ្រប់គ្រង។

–      ជានិស្សិតថា្នក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងធនធានមនុស្ស ឬគរុកុសល្យកាន់តែប្រសើរ។

–      អាចប្រើប្រាស់កុំព្យូទ័រ   (MS. Word, Excel, Power Point, E-mail & Internet)។

–      មានចំណេះដឹងភាសាអង់គ្លេស ទាំងខាងសរសេរ និងនិយាយ។

–      មានឆន្ទះព្យាយាមក្នុងការងារ និងស្មោះត្រង់ ។

–      មានប្រាស្រ័យទំនាក់ទំនងល្អជាមួយបុគ្គលិកពាក់ព័ន្ធ។

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
–    បុគ្គលិកស្ម័គ្រចិត្ត   ដែលបានបំពេញការងារល្អប្រសើរ នឹងទទួលបាននូវឱកាសក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាបុគ្គលិកនៅពេលណា ហត្ថាកសិករ លីមីតធីត មានតម្រូវការ។

–    ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែ។

–    ទទួលបានការ​​ធនារ៉ាប់រងដោយបេឡាជាតិ  របប​សន្តិសុខសង្គម (ប.ស.ស)។

     

របៀបដាក់ពាក្យៈ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យស្នើសុំបម្រើការងារមក ការិយាល័យកណ្តាល ហត្ថាកសិករ ដែលមានអាសយដ្ឋានផ្ទះ​លេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមបណ្តាលការិយាល័យសាខាណាមួយដែលជិតបំផុត ឬតាមរយៈ

អ៊ីម៉ែល: job@hkl.com.kh ហ្វេសប៊ុក: HatthaKaksekarLimitedKH ទូរស័ព្ទ: ០៩៣ ៤០៥ ០០០/០៨៦ ៣៥៤ ៣៥៤

ពាក្យស្នើសុំបម្រើការងារ ត្រូវមានសំណុំឯកសារសំខាន់ៗដូចខាងក្រោមៈ

8 ប្រវត្តិរូបសង្ខេប (CV)                  8 ពាក្យសុំបម្រើការងារ ហត្ថាកសិករ/Cover Letter                 8 អត្តសញ្ញាណប័ណ្ណ និង សំបុត្រកំណើត

កំណត់សម្គាល់ៈ

@ ពាក្យសុំបម្រើការងារ ហត្ថាកសិករ គឺចែកជូនដោយឥតគិតថ្លៃនៅគ្រប់ការិយាល័យហត្ថាកសិករ ឬក្នុងគេហទំព័រ www.hkl.com.kh ។

@ មានតែបេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងតែប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីចូលរួមការសម្ភាសន៍ ។

Title អ្នកស្ម័គ្រចិត្តសម្របសម្រួលការអភិវឌ្ឍន៍បុគ្គលិក Categories Banking/Insurance
Location Head Office – Phnom Penh Start Date
Salary Closing Date Apr 30, 2019
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (www.sombokjob.com).