Job: Brown Coffee Co., Ltd (Assistant Store Chef)

តំណែងនេះ មានកាតព្វកិច្ចក្នុងការធានាប្រតិបត្តិការការងារនៅក្នុងផ្ទះបាយ ហើយទទួលខុសត្រូវ​ចំពោះការណែនាំបុគ្គលិកផ្ទះបាយ ការផលិត និងធានាថាប្រតិបត្តិការការងារក្នុងផ្ទះបាយឲ្យមានភាពរលូនជានិច្ច។

KEY RESPONSIBILITIES
  • យល់ដឹងពីរបៀបនិងវិធីសាស្រ្តនៃការចម្អិនម្ហូបទាំងអស់នៅក្នុងម៉ឺនុយម្ហូបប្រោន។
  • ជួយបង្ហាត់បង្រៀនបុគ្គលិកពីរបៀបធ្វើម្ហូប និងការងារទូទៅនៅក្នុងផ្ទះបាយ។
  • ជួយតាមដានពិនិត្យមើលការងារទូទៅរបស់បុគ្គលិកបន្ទាប់ពីរៀបចំការងារដាក់ឲ្យបុគ្គលិកធ្វើទៅតាមផ្នែកនីមួយៗ។
  • ពិនិត្យមើលអវត្តមានប្រចាំថ្ងៃរបស់បុគ្គលិក។
  • ជួយពិនិត្យមើល ឧបករណ៍ និងសម្ភារៈប្រើប្រាស់ទាំងអស់នៅក្នុងផ្ទះបាយ។
  • ជួយពិនិត្យមើលគ្រឿងផ្សំ និងធ្វើការកម្ម៉ងទំនិញគ្រឿងផ្សំ សាច់ បន្លែ​ ជាដើម។
  • ធ្វើការប្រជុំជាមួយអ្នកគ្រប់គ្រងហាងជារៀងរាល់ពេលមុនការប្រតិបត្តិការលក់។
  • ពិនិត្យមើលគ្រប់តារាងកាលវិភាគទាំងអស់ ថាធ្វើម្ហូបរួច ដោយត្រឹមត្រូវ។
  • តាមដានការចម្អិនម្ហូប របស់បុគ្គលិកឲ្យបានល្អនិងត្រឹមត្រូវ។
  • ជួយសម្របសម្រួលរាល់ការងារក្នុងផ្ទះបាយ នៅពេលពេលចុងភៅមិននៅ។
REQUIREMENT
  • មានមានភាពរហ័សរហូន និង ជួយសម្របសម្រួលការងារជាក្រុម។
  • ត្រូវមានភាពហ្មត់ចត់នឹងការងារ និង ឧស្សាហ៍ព្យាយាម។
  • ត្រូវមានអនាម័យផ្ទាល់ខ្លួន និង ប្រកាន់ភ្ជាប់នូវអនាម័យជានិច្ចក្នុងពេលបំពេញការងារ។
  • មិនមានប្រតិកម្មស្បែកជាមួយម្ហូប និងសាប៊ូ។
  • ត្រូវមានភាពស្មោះត្រង់ចំពោះការងារ និងការប្រាស្រ័យទាក់ទងល្អ
  • ត្រូវមានចរិតស្លូតបូត និងចេះសហការល្អជាមួយក្រុមការងារ។
HOW TO APPLY

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបសង្ខេប (CV) រឺទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលំអិត:

ផ្ទះលេខ 25 ផ្លូវលេខ 294 កែងផ្លូវលេខ 57 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមនរាជធានីភ្នំពេញប្រទេសកម្ពុជា

ទំនាក់ទំនង: 023 217 262​​ / 070 210 275/095 98 74 78

អ៊ីមែល: [email protected] | [email protected]

វេបសាយ: www.browncoffee.com.kh

Title Brown Coffee Co., Ltd (Assistant Store Chef) Categories Others
Location Phnom Penh Start Date
Salary Negotiable Closing Date May 21, 2020
Click to Apply Now
សូមកុំភ្លេចបញ្ជាក់ថា លោកអ្នកបានឃើញដំណឹងជ្រើសរើសបុគ្គលិកតាមរយៈគេហទំព័រ សំបុកការងារ (sombokjob.com).