JOB VACANCY
10311
  អង្គការគ្រួសារថ្មី
អង្គការគ្រួសារថ្មី គឹជាមូលនិធិខ្មែរទី១ ដែលជួយកុមារទីទ័លក្រនៅប្រទេសកម្ពុជា។ អង្គការគ្រួសារថ្មីត្រូវការជ្រើសរើសគ្រូបង្រៀនដូចខាងក្រោម៖

១.គ្រូបង្រៀនចំនួន ៦ រូបប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់ភ្នំពេញថ្មី (គ្រូគណិតវិទ្យា១រូប, គ្រូវិទ្យា-សាស្រ្តអនុវត្ត១រូប, គ្រូកម្រិតបឋម២រូប,​ គ្រូភាសាអង់គ្លេសក្រៅម៉ោង១រូប និងគ្រូមតេយ្យ ១រូប)

២.គ្រូបង្រៀន ១រូបប្រចាំសាលាកុមារគថ្លង់ ច្បាអំពៅ៖ (គ្រូភាសាខ្មែរ ១រូប)

៣. ជំនួយការ១ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់សៀមរាប (ជំនួយការនាយកមណ្ឌលគាំពារ១នាក់)

៤. គ្រូបង្រៀនចំនួន ១ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម (គ្រូបចេ្ចកទេសIT១រូប)

៥. គ្រូបង្រៀនចំនួន ១ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់បាត់ដំបង ( គ្រូភាសាអង់គ្លេសពេញម៉ោង ១រូប)

ការទទួលខុសត្រូវ និងភារកិច្ច៖

  • ·         បង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់ទៅតាមកាលវិភាគដែលកំណត់ដោយនាយកសាលា
  • ·         ធ្វើកិច្ចតែងការបង្រៀនគ្រប់មុខវិជ្ជា ឬតាមមុខវិជ្ជាជំនាញបច្ចេកទេស
  • ·         ស្វែងរកវិធីសាស្ត្រ និងសម្ភារៈដែលសមស្របដើម្បីបង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់
  • ·         រៀបចំកិច្ចការផ្ទះ និងលំហាត់សម្រាប់កុមារ
  • ·         រៀនវិធីសាស្ត្រជាក់លាក់ដើម្បីបង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់កំឡុងពេលបណ្តុះបណ្តាល
  • ·         គ្រប់គ្រងកុមារទាំងនៅក្នុង និងក្រៅថ្នាក់រៀន និងរៀបចំកាលវិភាគបង្រៀនទាំងនៅក្នុងគ្រួសារថ្មី និងនៅសាលារដ្ឋ
  • ·         ថែទាំតុបតែងនៅក្នុងថ្នាក់រៀន និងអប់រំកុមារ
  • ·         គោរពគោលនយោបាយការពារកុមារ និងគោលនយោបាយនានារបស់អង្គការគ្រួសារថ្មី
How to apply:

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបរបស់ខ្លួន ភ្ជាប់ជាមួយលិខិតចំណាប់អារម្មណ៍ (មិនលើសពី ២ ទំព័រ) និងឯកសារដែលពាក់ព័ន្ធមកដាក់នៅអាសយដ្ឋានដូចខាងក្រោម៖

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់ភ្នំពេញថ្មីផ្ទះលេខ៤៥៩ផ្លូវហាណូយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ

រាជធានីភ្នំពេញ

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់បាត់ដំបង៖ ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់សៀមរាប៖ ភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម៖ ភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាមខេត្តកំពង់ចាម

ឬតាមរយៈអ៊ីមែល ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០៧៧ ៥៨​ ១៧ ​២០។

សម្គាល់៖បេក្ខជនត្រូវសរសេរបញ្ជាក់ពីមុខងារ និងទីកន្លែងដែលខ្លួនចង់បម្រើការអោយបានច្បាស់លាស់នៅក្នុងប្រវតិ្តរូប ឬលិខិតចំណាប់អារម្មណ៍របស់ខ្លួន។ ឧទាហរណ៍៖ គ្រូវិទ្យាសាស្រ្តអនុវត្ត ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់ភ្នំពេញថ្មី។

មានតែបេក្ខជនសម្រាំងតែប៉ុណ្ណោះ ដែលត្រូវបានទំនាក់ទំនង!

អង្គការគ្រួសារថ្មី គឺជានិយោជកដែលផ្តល់ឧិកាសការងារស្មើៗគ្នា ហើយបេក្ខជននឹងត្រូវជ្រើសរើសដោយផ្អែកលើសមត្ថភាព។

ស្ត្រី និងជនពិការ ត្រូវបានលើកទឹកចិត្តចំពោះការដាក់ពាក្យ។


Address:

ផ្ទះលេខ៤៥៩ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Contact Name:
: អង្គការគ្រួសារថ្មី
Tel:
: ០៧៧ ៥៨​ ១៧ ​២០
Email:
: [email protected]
Website:
:
Views: 142
 
    © Copyright 2014 Sombokjob.com. All rights reserved.