បច្ចុប្បន្ន អង្គការលីកាដូត្រូវការជ្រើសរើស អ្នកហាត់ការ ចំនួន ១ នាក់ ដើម្បីជួយកម្មវិធីមេធាវី ប្រចាំការិយាល័យអង្គការលីកាដូភ្នំពេញ ។
បេក្ខនារី-បេក្ខជន ដែលនឹងជ្រើសរើសនឹងធ្វើការងារជាមួយមេធាវីនៃកម្មវិធីមេធាវី ។ កម្មវិធីមេធាវីបាននឹងកំពុងផ្តល់សេវាមេធាវីដល់ពលរដ្ឋក្រីក្រ
ដែលទទួលរងការរំលោភសិទ្ធិ ដោយមិនយកកំរ៉ៃក្នុងទិសដៅការពារជនរងគ្រោះពីការរំលោភបំពានសិទ្ធិ លើកស្ទួយសិទ្ធិមនុស្ស និងចូលរួមចំណែក
កសាងនីតិរដ្ឋ។ បេក្ខនារី-បេក្ខជននឹងទទួលបាននូវប្រាក់ឈ្នួលប្រចាំខែ និងប្រាក់ឧបត្ថម្ភអាហារ ឬថ្លៃធ្វើដំណើរសមរម្យផងដែរ ។
អ្នកហាត់ការនឹងបំពេញការងារមិនលើសពី ៦ ខែ ។
ការទទួលខុសត្រូវចំបងៈ
- រៀបចំទុកដាក់សំណុំរឿងតាមការណែនាំរបស់មេធាវី ។
- ទៅតុលាការខេត្ត-រាជធានី និងតុលាការគ្រប់ជាន់ថ្នាក់ដាក់លិខិតផ្សេងៗរបស់មេធាវីទៅមន្ត្រីតុលាការ និងយកឯកសារ ឬសំណុំរឿងពីក្រឡាបញ្ជីទុកអោយមេធាវី ។
- តាមដានសំណុំរឿងមួយចំនួននៅតុលាការក្រោមការណែនាំរបស់មេធាវីដែលកាន់រឿង ។
- វាយកុំព្យូទ័រនូវលិខិតស្នាមផ្សេងៗ ក្រោមការពិនិត្យផ្ទៀងផ្ទាត់ និងណែនាំរបស់មេធាវីកាន់រឿង ។
- ចុះជាមួយមេធាវីក្នុងការស៊ើបអង្កេត ស្វែងរកភស្តុតាង និងសាក្សី ឬចុះទៅពន្ធនាគារជាមួយមេធាវី ។
- បំពេញការងារបន្ទាប់បន្សំមួយចំនួនទៀតតាមការស្នើសុំរបស់កម្មវិធីមេធាវី ។